livre_philo2

ទិដ្ឋភាពខ្លះៗ នៃ ទស្សនវិជ្ជា

ទស្សនវិជ្ជា ជាមូលដ្ឋាន នៃ ការពិចារណា គ្រប់ប្រភេទ គ្រប់វិស័យ ពោលគឺ គ្មានកម្មវត្ថុដោយឡែកទេ។ វិទ្យាសាស្រ្តគ្រប់បែបយ៉ាង ទាំងរូបវិទ្យា គណិតសាស្រ្ត ឬ វិទ្យាសាស្ត្រ នយោបាយ ចិត្តវិទ្យា សង្គមវិទ្យា ដែលរីកចម្រើន យ៉ាងខ្លាំងក្លា នៅពេលបច្ចុប្បន្ននេះ ក៏ចេញមកពី ទស្សនវិជ្ជា ដែរ ។ ទិដ្ឋភាពខ្លះៗ នៃ ទស្សនវិជ្ជា នេះ   គ្រាន់តែជាប្រវត្តិ នៃទស្សនវិជ្ជា ប៉ុណ្ណោះ ពោលគឺ ដំណាក់ការនីមួយៗ នៃ ការបកស្រាយ តថភាពដែលនៅជុំវិញយើង និង សច្ចភាព ដែល បានត្រូវកំណត់ជាហូរហែរកន្លងមក តាមវិចារណសាស្រ្តនិង តាមកុងសិប ផ្សេងៗ ពីគ្នា ។ ទិដ្ឋភាពខ្លះៗ នៃ ទស្សនវិជ្ជា គឺ ជាការបើកឆាក នៃ ការសិក្សាទស្សនវិជ្ជា ទម្រាំចេញសៀវភៅ ពីរទៀត ដែលជា ការហាត់រៀនពិចារណ តាមបែបបទ សកល គឺ ៖ ១)សកម្មភាព − ២) ចំណេះវិជ្ជា ។ ការពិត តែងតែប្រែប្រួលជានិច្ច និង អាស្រ័យទៅតាម បរិបទ និង ពេលវេលា ។ ហេតុនេះ គេពុំអាច និយាយថា ទស្សនវិទូ ណាម្នាក់ ជាអ្នកតំណាង ការពិត បានឡើយ ។ ទស្សនវិទូ ជាអ្នកពិចារណា ស្វែងរកការពិតមិនចេះចប់ ។ អ្នកដែលតាំងខ្លួនថា គេជា អ្នកតំណាង ការពិតទំាងមូល ជាអ្នកដែលឈានទៅរក   គំនិតផ្តាច់ការ ។ គឺនៅក្នុងន័យនេះហើយ ដែលរបបប្រជាធិប្បតេយ្យសេរីនិយម កំណត់យក ជំហរ ពហុទស្សនៈ ជាមូលដ្ឋាន នៃ របៀបរបបរស់នៅ និង ការស្វែងរក សុភមង្គល ។

លោក អ្នក អាច រក ឬ ជាវ សៀវភៅ  “ទិដ្ឋភាពទូទៅ នៃ ទស្សនវិជ្ជា” (ISBN : 978-2-9547-999-0-2, 482 ទំព័រ) តាមបណ្តា បណ្ណាគារ មួយចំនួន ខាងក្រោមនេះ ៖

បណ្ណាគារ អាសយដ្ឋាន លេខទូរស័ព្ទ
International Book Center (IBC) #250Eo Preah Monivong Blvd (St. 93) / Phnom Penh 023 221 788
Angkor Thom Bookshop #161 Mao Tse Tung Blvd / Phnom Penh 016 855 899 / 092 345 111 / 077 345 111
Popular Book Shop #619 Kampuchea Krom Blvd / Phnom Penh 012 92 66 63 / 012 75 07 85
Carnets d'Asie (près de l'Institut français) #218 Keo Chea (St. 184) / Phnom Penh 023 210 421 / 012 799 959
Angkor Bookshop #143Eo Khemarak Phoumin (St. 130) / Phnom Penh 016 85 88 80
Monument Books #111 Norodom Blvd / Phnom Penh 023 223 622
Peacebook Center #435 Preah Monivong Blvd / Phnom Penh 023 222 299
Nokor Thom #142B2 Ang Yukanthor (St. 19) / Phnom Penh 017 237 666
Pasteur st. Behind Sisowath highschool / Phnom Penh N/A