លោក អាំង ជូលាន គឺជាសាស្រ្តាចារ្យផ្នែកនរវិទ្យា ហើយលោក បង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ លោក ក៏ ជាអតីតប្រធានមន្ទីរវប្បធម៌ នៃ អាជ្ញាធរជាតិអប្សរា ។ បន្ទាប់ពីបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យបុរាណវិទ្យានៅប្រទេសកម្ពុជា នាឆ្នាំ ១៩៧៤ លោកបានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកនរវិទ្យានៅប្រទេសបារាំង នៅឆ្នាំ ១៩៨២ ។
នៅក្នុងវីដេអូនេះ លោក ណែនាំអំពី ការវិវឌ្ឍន៍ នៃភាសាខ្មែរ ៖
វាគ្មិន ចូលរួមក្នុង សន្និសីទ ស្ដីពី ការវិវឌ្ឍន៍ នៃ ភាសាខ្មែរ និង ភាសាចាម មានដូចជា៖ លោក អាំង ជូលាន លោក ឡឹប កើ និង លោក ហ្សង់ បាទីស ភូ (Jean-Baptiste Phou) ។ សន្និសីទនេះ សម្របសម្រួលដោយ លោកស្រី អេមីកូ ស្តុក (Emiko Stock) ហើយ រៀបចំដោយ វិទ្យាស្ថានបារាំង (Institut français du Cambodge) ។