នៅក្នុងពាក្យជូនពរ របស់ប្រជាជនខ្មែរ គេតែងតែប្រើពាក្យ «សុភមង្គល» ។ នៅពេលដែលយើងនិយាយពាក្យជូនពរនេះ តើយើងគិតបន្ដិចអំពី តើសុភមង្គលដែលយើងសំដៅនោះ គឺជាអ្វី ? តើសុភមង្គលអាចកើតឡើងដោយឯកឯង ? តើលុយអាចផ្ដល់សុភមង្គលឲ្យយើងបានដែរឬទេ ? តើគេអាចឲ្យនិយមន័យយ៉ាងដូចម្ដ៉េច ទៅលើពាក្យសុភមង្គល ?
នេះគឺជាភាគទី២ នៃបទសម្ភាស ដោយវិទ្យុបារាំងអន្ដរជាតិ (RFI) អំពីសៀវភៅទស្សនវិជ្ជាសម្រាប់កុមារ «តើសុភមង្គល គឺជាអ្វី?» ដែលសមាគមពន្លឺបានបកប្រែពីភាសាបារាំងមកភាសាខ្មែរ ។ សូមអញ្ជើញស្ដាប់បទសម្ភាស !
លោកអ្នកអាចជាវសៀវភៅ«តើសុភមង្គល គឺជាអ្វី?» នៅបណ្ដាបណ្ណាគារទាំងនេាះ ។