អំពីយើងខ្ញុំ
គោលបំណង នៃ សមាគម ពន្លឺ គឺ បោះពុម្ពផ្សព្វផ្សាយ នូវ វណ្ណកម្មសំខាន់ៗ នៃ អ្នកនិពន្ធ បណ្តាប្រទេសមួយចំនួន លើសកលលោក តាមរយៈ ការបកប្រែ និង ការបោះពុម្ព ស្នាដៃទាំងនោះ ជាខេមរភាសា។ សមាគម ពន្លឺ ក៏ និពន្ធ និង បោះពុម្ព សៀវភៅរបស់ខ្លួនផងដែរ ដោយយកចិត្តទុកដាក់ខ្លាំង ទៅលើចំណេះដឹងផ្សេងៗ ដូចជា ទស្សនវិជ្ជា អក្សរសិល្ប៍ វិទ្យាសាស្រ្ត ។ល។
លោក វ៉ាន់ឌី កាអុន ជាអ្នកនិពន្ធសៀវភៅលើកដំបូង សំរាប់ សមាគមពន្លឺ ។
លោក ជាសាស្រ្តាចារ្យ ផ្នែក ទស្សនវិជ្ជា ជាអ្នកសារពត៌មាន និងជាអ្នកនិពន្ធ ។ លោក បាន សិក្សា សង្គមវិជ្ជា នៅទីក្រុង ប៉ារីស៍ នាទសវត្ស ៧០ ។ លោក បាន និពន្ធសៀវភៅជាច្រើនជាភាសាខ្មែរ រួមមាន ‘សុបិន និង ការពិត’ ព្រមទាំងសៀវភៅ ជាភាសាបារាំង “Cambodge, ou la politique sans les Cambodgiens”, “La nuit sera longue” ។ល។