4books

គោលបំណង នៃ សមាគម ពន្លឺ គឺ បោះពុម្ពផ្សព្វផ្សាយ នូវ វណ្ណកម្មសំខាន់ៗ នៃ អ្នកនិពន្ធ បណ្តាប្រទេសមួយចំនួន លើសកលលោក តាមរយៈ ការបកប្រែ និង ការបោះពុម្ព ស្នាដៃទាំងនោះ ជាខេមរភាសា។ សមាគម ពន្លឺ ក៏ និពន្ធ និង បោះពុម្ព សៀវភៅរបស់ខ្លួនផងដែរ ដោយយកចិត្តទុកដាក់ខ្លាំង ទៅលើចំណេះដឹងផ្សេងៗ ដូចជា ទស្សនវិជ្ជា អក្សរសិល្ប៍ វិទ្យាសាស្រ្ត ។ល។

មកដល់ពេលនេះ សមាគមពន្លឺ បានបោះពុម្ពផ្សាយសៀវភៅមួយចំនួន មានដូចជា៖

  • សិក្សាកថា ទិដ្ឋភាពទូទៅ នៃទស្សនវិជ្ជា ចាប់តាំងពី សតវត្សរ៍ ទី៦ មុនគ្រឹស្តសករាជ រហូតមកដល់ សម័យបច្ចុប្បន្ន និពន្ធដោយ លោក វ៉ាន់ឌី កាអុន ។ សៀវភៅនេះ ត្រូវបានបោះពុម្ពផ្សាយ នៅឆ្នាំ ២០១៥ ហើយមាន ចំនួន ៤៨២ទំព័រ។ សៀវភៅនេះ ណែនាំជាទូទៅ នូវ ទ្រឹស្តី និង កុងសិប ដ៏សំខាន់ៗមួយចំនួន ក្នុងទស្សនៈវិជ្ជា ជាខេមរភាសា ហើយ សៀវភៅនេះ ក៏រួមបញ្ជូលទំាងស្រុងផងដែរ នូវ វចនាភិប្រាយ ដ៏មានសារៈប្រយោជន៍ នៃ និយមន័យ ពាក្យទស្សនវិជ្ជា និង មនុស្សសាស្រ្ត ពីភាសាបារាំង ទៅ ភាសាខ្មែរ និង អង់គ្លេស ។
  • សិក្សាកថា អ្នកនិពន្ធល្បីៗ ដោយ វ៉ាន់ឌី កាអុន បោះពុម្ពផ្សាយ នៅឆ្នាំ២០១៦ មានចំនួន ៤២២ ទំព័រ ។ សៀវភៅនេះ ណែនាំ ជូនលោកអ្នក អោយស្គាល់អ្នកនិពន្ធល្បីៗមួយចំនួន ដែលបានជះឥទ្ធិពលជាមូលដ្ឋាន ក្នុងវិស័យអក្សរសិល្ប៍ ក្នុងសកលលោក ។
  • អ្នកលេងល្បែងចត្រង្គ ប្រែសម្រួលដោយ លោក វ៉ាន់ឌី កាអុន ត្រូវបានបោះពុម្ពផ្សាយ នៅឆ្នាំ ២០១៧ ហើយ មាន ៩៤ទំព័រ ។ សៀវភៅនេះ ណែនាំជូន លោកអ្នក នូវស្នាដៃដ៏ធំចុងក្រោយបង្អស់ របស់អ្នកនិពន្ធ ជាតិអូទ្រីស្ត ស្តេហ្វេន ស្វាយក៏ ។
  • អាម៉ុក ប្រែសម្រួលដោយ លោក វ៉ាន់ឌី កាអុន ត្រូវបានបោះពុម្ពផ្សាយ នៅឆ្នាំ ២០១៩ ហើយ មាន ៩៣ទំព័រ ។ 

លោកអ្នក ប្រិយមិត្តអ្នកអាន អាចរក និង ជាវ សៀវភៅទាំងបួន​នេះ តាមបណ្តាបណ្ណាគារដូចខាក្រោម៖

ប្រសិនបើ លោកអ្នក មានបំណង ជាវសៀវភៅ បោះពុម្ពផ្សាយដោយ សមាគមពន្លឺ សូមមេត្តាទាក់ទង អ្នកនាង គួន លីណា ដែលជាអ្នកចែកចាយ របស់ សមាគមពន្លឺ តាមរយៈទូរស័ព្ទលេខ ០៩២ ៩៦១៩៧៥