ទស្សនវិជ្ជា ពីនេះ ពីនោះ

កម្រងអត្ថបទខ្លីៗ ប្រែសម្រួលដោយ សមាគមពន្លឺ

កម្រងសៀវភៅទស្សនវិជ្ជាសម្រាប់កុមារ

សៀវភៅទីមួយនៃកម្រងសៀវភៅនេះ ដែលសមាគមពន្លឺបានបោះពុម្ពជាភាសាខ្មែរ គឺ ៖
«តើសុភមង្គលគឺជាអ្វី?» (©Nathan ឆ្នាំ២០១៣)

«ហេតុអ្វីមនុស្សយើងត្រូវតែស្លាប់ ?» «ហេតុអ្វីខ្ញុំត្រូវស្ដាប់បង្គាប់ ?» «តើលុយអាចផ្ដល់សុភមង្គលឲ្យយើងបានដែរឬទេ ?» «អ្វីទៅសុភមង្គុល ?» ។ល។

កុមារតែងតែសួរសំណួរ ដែលពិបាកឆ្លើយ មិនចេះចប់មិនចេះហើយ ។ សូម្បីតែទស្សនវិទូដូចជា សូក្រាត (Socrate) ប្រហែលនឹងគិតថា សំណួរទាំងនោះ ពិបាលមែនទែន ។ សំណួរដែលកុមារសួរនោះ បង្ហាញថា ទស្សនវិជ្ជា មិនមែនជាមុខវិជ្ជាសម្រាប់តែមនុស្សពេញវ័យឡើយ ។ កុមារ ក៏អាចរៀនទស្សនវិជ្ជាផងដែរ ។ ទស្សនវិជ្ជា គឺជារបៀបគិតពិចារណា ដើម្បីស្វែងយល់អំពីពិភពលោក និង ជជីកសួរដល់ឫសគល់ទៅលើគំនិតផ្សេងៗ ។

បើតាម blog របស់អ្នកស្រីកូរីហ្វេ កម្រងសៀវភៅ PhiloZenfants (ទស្សនវិជ្ជាសម្រាប់កុមារ) និពន្ធដោយបណ្ឌិតផ្នែកទស្សនវិជ្ជា អូស្ការ៍ ប្រឺនីហ្វែរ (Oscar Brenifier) បោះពុម្ពនៅប្រទេសបារាំង ដោយគ្រឹះស្ថានបោះពុម្ពផ្សាយ Nathan គឺជាកម្រងសៀវភៅដ៏អស្ចារ្យ សម្រាប់កុមារដែលមានអាយុចាប់ពី៧ឆ្នាំឡើងទៅ ។ កម្រងសៀវភៅនេះ ពន្យល់ទស្សនវិជ្ជាដល់កុមារ ដោយវិធីសួរសំណួរ និង ជំរុញកុមារឲ្យរកចម្លើយដោយខ្លួនឯង ។ និយាយដោយសង្ខេប កម្រងសៀវភៅនេះ បង្កើតឲ្យមានការពិចារណា ងាយៗដូចល្បែងកុមារ គួរឲ្យជក់ចិត្ត !

ហេតុអ្វីឪពុកម្ដាយគួរតែណែនាំកូនឲ្យអានសៀវភៅនេះ ?  បើតាម អ្នកស្រី កូរីហ្វេ សៀវភៅនេះជួយកុមារ ឲ្យចេះឆ្លើយខ្លួនឯង ទៅនឹងសំណួររបស់ខ្លួន ។ នេះបណ្ដាលឲ្យកុមារចង់ចេះចង់ដឹង ហើយចេះរៀនដោយខ្លួនឯង ។ ម្យ៉ាងទៀត កម្រងសៀវភៅនេះ ផ្ដល់ឱកាសដល់កុមារ រៀនផង លេងផង ។

ជួនកាល ឪពុកម្ដាយ គ្មានពេល ឬ គ្មានសេចក្ដីអត់ធ្មត់ ដើម្បីឆ្លើយសំណួររបស់កុមារ ជួនកាលឪពុកម្ដាយមិនសូវដឹងថា គួរឆ្លើយយ៉ាងណា ពីព្រោះសំណួរទាំងនោះពិបាកពេក ។ កម្រងសៀវភៅ ទស្សនវិជ្ជាសម្រាប់កុមារ (PhiloZenfants) នេះ គ្មានបំណងបដិសេធចម្លើយរបស់ឪពុកម្ដាយទេ ពីព្រោះឪពុកម្ដាយអាចពិភាក្សាអំពីប្រធានបទទាំងនោះជាមួយកូន ប៉ុន្ដែ កម្រងសៀវភៅនេះ ក៏ផ្ដល់ឱកាសដល់កុមារ ឲ្យរៀនគិតខ្លួនឯង និង ចេះវិនិច្ឆ័យដោយខ្លួនឯងផងដែរ ។  សំណួរនីមួយៗក្នុងសៀវភៅ លើកឡើងអំពី ចម្លើយជាច្រើន ដែលកុមារអាចរៀនគិត ឧទាហរណ៍ អំពីអ្វីដែលសំខាន់ជាង និង អំពីអ្វីដែលមិនសូវសំខាន់ក្នុងជីវិត ។ ការពិចារណា ចេញមកពីកុមារតែម្ដង ។

សៀវភៅខ្លះ នៃកម្រងសៀវភៅ «ទស្សនវិជ្ជាសម្រាប់កុមារ» © Nathan

សៀវភៅនីមួយៗ មាន៦ជំពូក ដែលណែនាំអំពីសំណួរសំខាន់ៗ ។ សំណួរខ្លះ មានចម្លើយច្បាស់លាស់ សំណួរខ្លះទៀត បង្កើ់តសំណួរផ្សេងតទៅទៀត ។ ការសួរសំណួរ បណ្ដាលឲ្យឪពុកម្ដាយ និង កូន មានឱកាសនិយាយគ្នាទៅវិញទៅមក ។ គំនូរស្អាតៗ កំប្លែង ជាជំនួយដល់កុមារឲ្យយល់សំណួរច្បាស់លាស់ ។ នៅចុងជំពូកនីមួយៗ មានទំព័រមួយ ដែលសង្ខេបចំណុចសំខាន់ៗ នៃមេរៀនដែលចេញពីការពិចារណា ដើម្បីឲ្យកុមារអាចចាំអ្វីដែលខ្លួនឯងបានរៀន ។

នៅដើមឆ្នាំ២០២១ សមាគមពន្លឺ បានបោះពុម្ពសៀវភៅមួយ នៃកម្រងសៀវភៅនេះ ជាភាសាខ្មែរ គឺ ៖ «តើសុភមង្គល គឺជាអ្វី ?» និពន្ធដោយ អូស្ការ ប្រឺនីហ្វែរ (Oscar Brenifier – FR – ENG) រូបគំនូរដោយ កាថ្រីន ម៉ឺរីស (Catherine Meurisse) ។ សមាគមពន្លឺ សង្ឃឹមថា នឹងមានលទ្ធភាពបោះពុម្ពសៀវភៅផ្សេងៗទៀត នៃកម្រងសៀវភៅនេះ នៅពេលអនាគត ។

លោកអ្នកអាចជាវសៀវភៅនេះ នៅបណ្ដាបណ្ណាគារខាងក្រោមនេះ នៅទីក្រុងភ្នំពេញ និង ទីក្រុងសៀមរាប ៖

  • បណ្ណាគារ My Bookshop #136 ផ្លូវនរោត្តម ទីក្រុងភ្នំពេញ (069 846 257)
    https://www.facebook.com/mybookshopread/
  • តូបលក់សៀវភៅក្រោយសាលាស៊ីសុវត្ថិ៖ ពន្លឺវិជ្ជា (070 405 082) និង តូបលេខ៨ (015 265 857)
  • Le Story #184 St. (208), Samdach Chakrei Ponn ទីក្រុងភ្នំពេញ (015 791 072) 
    https://www.facebook.com/lestory.bookshop
  • Scholar Library – បណ្ណាល័យបញ្ញវន្ត# 35BE2 ផ្លូវលេខ 298 សង្កាត់ទួលស្វាយ១ ទីក្រុងភ្នំពេញ (069 950 556) 
    https://www.facebook.com/ScholarKH/
  • PeaceBook center (PBC) #435 ផ្លូវមុនីវង្ស ទីក្រុងភ្នំពេញ (023 222-622) 
    https://www.facebook.com/pbcpages/
  • បណ្ណាគារអង្គរ # 125ABC ផ្លូវលេខ139 សង្កាត់មិត្តភាព ទីក្រុងភ្នំពេញ (023 888 786) 
    https://www.facebook.com/Angkor-Book-Shop-1640021839619096
  • Monument Books, #111, Norodom Blvd, Phnom Penh (023 217 617 / 012 731 333) 
    https://www.facebook.com/monumentbooks/
  • សៀមរាប ៖ បណ្ណាគារ ពេជ្ររ័ត្ន (ផ្លូវលោកតាណឺយនៅជិតខារ៉ាអូខេ New Start KTV 011 699 292 hengeang009@gmail.com)
  • សៀមរាប ៖ បណ្ណាគារ ពន្លឺ អង្គរ (នៅមុខមន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប 078 702 086 san_ponleuangkor@yahoo.com)

តម្លៃស្ថិតលើបណ្ណាគារនីមួយៗ ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងតម្លៃ សូមទាក់ទងបណ្ណាគារដោយផ្ទាល់ ។